សម្ដេចតេជោចូលរួម​ទិវា​មច្ឆជាតិ ១ កក្កដា ២០១៥


កំពង់ចាម ៖ ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មច្ឆជាតិ នៅ​អាង​ទឹក​ខ្នាច ភូមិ​វត្ត ឃុំ​ទួល​ព្រះឃ្លាំង ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម។

ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ឲ្យ​បាន​គង់វង្ស​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ សម្ដេច​បាន​ផ្ដល់​អនុសាសន៍​ចំនួន​៧​ចំណុច​ រួម​មាន ៖

  1. សុំ​កុំ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ពិសេស​ការ​ប្រើ​ឧបករណ៍​ឆក់​ត្រី
  2. កុំ​ចាប់​ត្រី​ក្នុង​រដូវ​ហាមឃាត់ គឺ​ក្នុង​រដូវ​ត្រី​ពង
  3. សូម​កុំ​កាប់​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន
  4. ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ជន​ខិលខូច និង​មន្ត្រី​ខិលខូច​ដែល​ចូល​ទៅ​នេសាទ ឬ​ពាក់ព័ន្ធ​នឹង​តំបន់​អភិរក្ស
  5. កុំ​យក​បឹង ព្រែក ប្រើប្រាស់​ខុស​គោលដៅ​នេសាទ ដូចជា យក​ទៅ​ដាំ​ឈូក និង​ចាក់​ដី​លុប ជាដើម
  6. កុំ​ឲ្យ​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​អ្នក​នេសាទ និង​អ្នក​ធ្វើ​ស្រែ​ប្រាំង ឬទំនាស់​ដែន​ទឹក​ជាមួយ​ប្រជាពលរដ្ឋ ដែល​មក​ធ្វើ​នេសាទ​ក្នុង​តំបន់​របស់​ខ្លួន គឺ​ត្រូវ​ចែក​គ្នា​រស់​ទាំងអស់​គ្នា និង
  7. សូម​ចូលរួម​សកម្ម​ក្នុង​ទិវា​មច្ឆជាតិ ១ កក្កដា ជា​រៀងរាល់​ឆ្នាំ ដែល​ជា​ទិវា​ជំរុញ​វារិវប្បកម្មឲ្យ​កាន់​តែ​ទូលំទូលាយ និង​ចូលរួម​ការពារ​ត្រី និង​ជីវចម្រុះ​ដែល​ជិត​ផុត​ពូជ។

1

2

3

4

5

6

7