កំពង់ឆ្នាំងៈសម្តេចចៅហ្វាវាំង គង់ សំអុលសមាជិកអចិន្រ្តៃយ៍
គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនប្រធានក្រុមការងារ
ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងបានថ្លែង៖ចាប់តាំងពីការបោះ
ឆ្នោតគណបក្សប្រជាជនឈ្នះគ្រប់អាណត្តិហេីយគណបក្ស
ប្រជាជនកម្ពុជានិងបន្តឈ្នះក្នុងការបោះឆ្នោតជ្រេីសរេីស
ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះបន្តទៀតដេីម្បីថែរក្សាសន្តិភាព
និងបន្តអភិវឌ្ឍន៍មូលដ្ឋាននិងប្រទេសជាតិអោយកាន់តែទទួលបាន
សមិទ្ធផលថ្មីៗថែមទៀត។
សម្តេចបានថ្លែងបែបនេះក្នុងឱកាស
ដែលសម្តេចអញ្ជេីញចូលរួមក្នុងយុទ្ធនាការឃោសនារកសំលេង
ឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នាព្រឹកថ្ងៃទី២៤
ខែឧសភា ឆ្នាំ២០១៧ នៅឃុំថ្មឥដ្ឋនិងឃុំកំពងមត្រឡាចលេី ស្រុក
កំពង់ត្រឡាច ដោយមានការចូលរួមពីតំណាងគ្រួសារបក្សចំនួន
១.០៨៧នាក់។ក្នុងនោះក៏មានការចូលរួមពីឯកឧត្តមឈួរច័ន្ទឌឿន
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឯកឧត្តមលោកជំទាវក្រុមការ
ងារថ្នាក់កណ្តាលខេត្តស្រុកចូលរួមផងដែរ។
សម្តេចចៅហ្វាវាំងបានថ្លែងបន្តថាៈ គណបក្សប្រជាជនកម្ពុជាបាន
ផ្តល់ជីវិតទី២ដល់ប្រជាជនខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេស
ជាតិ តាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍលើគ្រប់វិស័យ។ចុងក្រោយនេះដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ
ហ៊ុន សែន បានរំលាយអង្គការចាត់តាំងពួកប៉ុលពតទាំងស្រុងនិង
បានធ្វេីអោយប្រទេសកម្ពុជាមានសន្តិភាព ធានាបានស្ថេរភាពនយោ
បាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិទាំងមូល ធ្វើឲ្យប្រជាពល
រដ្ឋមានសិទ្ធិសេរីភាពពេញលេញដេីម្បី លេីកកំរិតជីវភាពកាត់តែធូរធា
ថែមទៀត។
ក្នុងឱកាសនេះដែរសម្តេច ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំង
អស់ ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណ
បក្សប្រជាជនកម្ពុជា៕