ឯកឧត្តមត្រាំអ៊ីវតឹកអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារបក្សគណបក្សប្រជាជនចំនួន១.០៥៤នាក់គ្រួសារនៅឃុំត្រងិលស្រុកកំពង់លែង


កំពង់ឆ្នាំង ៖ឯកឧត្តមត្រាំ អ៊ីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណ
បក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ប្រធាន


ក្រុមការងារចុះជួយស្រុកទឹកផុសនិងស្រុកកំពង់លែងបានថែ្លងថា៖គោល
នយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីៗទាំងអស់ដើម្បី
ប្រទេសជាតិ  និងដើម្បីប្រជាជន  ដែលកន្លងមក គណបក្សប្រជាជនកម្ពុជា
ត្រូវបានប្រជាជនបានបោះឆ្នោតគាំទ្រជានិច្ច  ហើយក្រោមការដឹកនាំរបស់
រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំជាច្រើនជាមន្ត្រីរបស់គណបក្សប្រជាជន  បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តម
បានថ្លែងបែបនេះនារលៀលថៃ្ងទី២៩ខែមេសា ឆ្នាំ២០១៧ នៅស្នាក់ការគណ
បក្សប្រជាជនកម្ពុជាស្រុកកំពង់លែងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួប
សំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនឃុំត្រងិលស្រុកកំពង់
លែង ចំនួន១.០៥៤គ្រួសារ ដោយមានការចូលរួមពីឯកឧត្តមផែងវិជ្ជានោក្រុម
ការងារថ្នាក់កណ្តាលនិងជាអនុប្រធានក្រុមចុះជួយស្រុកំពង់លែង,ឯកឧត្តម
បណ្ឌិតចេងញ៉ាន់ក្រុមការងារថ្នាក់ខេត្តនិងជាអនុប្រធានក្រុមចុះជួយស្រុក
កំពង់លែង,លោកអ៊ុក រស់ក្រុមការងារថ្នាក់ខេត្តនិងជាប្រធានក្រុមការងារចុះ
ជួយឃុំត្រងិល ព្រមទាំងលោកលោកស្រីក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក
ឃុំចូលរួមផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖គណបក្សប្រជាជនគឺជាគណ
បក្សតែមួយគត់ដែលបានរំដោះប្រទេសជាតិ ប្រជាជនអោយរួចផុតពីរបបប្រល័យ
ពូជសាសន៍  ប៉ុល ពត។ គណបក្សប្រជាជនបានយកវប្បធម៌សន្ទនាចរចាស្វែងរក
សន្តិភាពជា មួយ សម្តេច សីហនុ និងជាអ្នកយាង សម្តេច សីហនុ  ចូលប្រទេស
គ្រងរាជសម្បត្តិឡើងវិញ ជាពិសេសចុងក្រោយនេះដោយសារនយោបាយឈ្នះឈ្នះ
របស់សម្តេចតេជោសែនបានរំលាយអង្គការចាត់តាំងពួកខ្មែរក្រហមចោលទៅស្រុង បានបង្រួបបង្រួមជាតិខ្មែរតែមួយ ធ្វើប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យមានសុខ
សន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ន។

ឯកឧត្តមត្រាំអ៊ីវតឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមត្រៀមឯកសារតាមការ
កំណត់របស់គ.ជ.បនិងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី
៤ខែមិថុនាអោយបានគ្រប់គ្នានិងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុការថែរក្សាសន្តិ
ភាពទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ឯកឧត្តមក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋកុំធ្វើ
ចំណាកស្រុកខុសច្បាប់,កុំប្រព្រឹត្តបទល្មើសខុសច្បាប់ជលផលកំណត់,ចូលរួមគោរព
ច្បាប់ចរាចរណ៍ ត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគ្រឿង
ញៀនជាពិសេសត្រូវខិតខំថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាតនិងផឹកទឹក
មានអនាម័យល្អដើម្បីសុខភាពនិងកាត់បន្ថយការចំណាយក្នុងគ្រួសារផងដែរ។

លោកអ៊ុក រស់ ប្រធានក្រុមការងារចុះជួយឃុំត្រងិលបានបញ្ជាក់អោយដឹងថា៖
នៅព្រឹកថៃ្ងទី២៩ខែមេសាឆ្នាំ២០១៧នេះផងដែរក្រុមការងារក៏បានធ្វើពិធីបញ្ចុះបឋម
សិលាសាងសង់ស្នាក់ការគណបក្សប្រជាជនឃុំត្រងិលដែលមានទទឹង៦,៥ម៉ែត្រនិង
បណ្តោយ៩ម៉ែត្រដែលចំណាយថវិកាសរុបអស់ចំនួន១១.០០០ដុល្លា ដែលបានមក
ពីការជួយឧបត្ថម្ភរបស់ឯកឧត្តមត្រាំអ៊ីវតឹក,ឯកឧត្តមបណ្ឌិចេងញ៉ាន់ព្រមទាំងក្រុម
ការងារថ្នាក់កណ្តាល,ខេត្តនិងស្រុកចូលរួមសហការគ្នាកើតចេញជាសមិទ្ធផលថ្មីនេះ៕vannak

18198028_743536095834604_674225568_n 18209889_214500322383325_517316529_o 18216015_214500372383320_152663194_o S4780204 S4780220 S4780221 S4780228 S4780229 S4780231 S4780233 S4780238 S4780240 S4780243 S4780244 S4780245 S4780248