ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបទី១៥៤ ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា)


កំពង់ឆ្នាំង៖    នាព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៧នៅ ខេត្តកំពង់ឆ្នាំងបានប្រារព្ធ
ទិវាពិភពលោកកាក​បាទក្រហមអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៧ ខួបលើក


ទី១៥៤ ក្រោមប្រធាន​បទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់
ៗគ្នា)ក្រោមអធិបតីភាព​សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជា
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិកា កណ្តាលកាកបាទ ក្រហម កម្ពុជា និង
លោកជំទាវដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា
មន្រ្តីរាជការ ​អង្គ​ភាព​ជុំវិញខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម សប្បុរស
ជនសរុបចំនួន១.០២៧នាក់។

ឯកឧត្តមឈួរ ច័ន្ទឌឿនប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្
តកំពង់ឆ្នាំងបានប្រសាសន៌ថា៖ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាវេទិការមួយជម្រាបជូនបងប្អូនជនរួមជាតិអោយបានយល់ជ្រួតជ្រាបពីបញ្ហា
ប្រឈមនានាដែលមនុស្សជាតិកំពុងជួបប្រទះ នឹង ពីអ្វីដែលកាកបាទក្រហម
កំពុងធ្វើ ដើម្បីជួយសំរាលទុក្ខលំបាករបស់គ្រួសារងាយរងគ្រោះទាំងឡាយ រួម
ចំណែកជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ លើក កម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស
ជាតិ រួមចំណែកកាត់បន្ថយហានិភ័យនានា និងកំពុងកសាងភាពធន់មាំរបស់
សហគមន៍ ។

ឯកឧត្តម ហ៊ី ណាត អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង
បានអោយដឹងថា៖សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត នៅក្នុងឆ្នាំ
២០១៦ និងដើមឆ្នាំ២០១៧កន្លងទៅនេះ គឺបានធ្វើជាប្រចាំ និង ជួយសង្រ្គោះបាន
ទាន់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផេ្សងៗ
ដូចជា គ្រោះទឹកជំនន់អគ្គីភ័យ រន្ទះបាញ់ លង់ទឹក និង ប្រជាពលរដ្ឋដែលជួបការ
លំបាកនៅគ្រប់ទីកន្លែង ដូចជាចាស់ជរា គ្មានទីពឹង និង អ្នកផ្ទុកមេរោគអេដស៍ជាដើម ។
ក្រៅពីនេះ សាខាកាបាទក្រហមកម្ពុជាខេត្ត សាងសង់អណ្តូងស្នប់បានចំនួន៣នៅ
ស្រុកកំពង់លែង និង សប្បុសរសជនបានជួយសាងសង់អណ្តូងចំនួន៤អណ្តូងផងដែរ ។

លោក ជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត
កំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ដើម្បីឆ្លើយតបទៅនឹងពាក្យស្លោកកាកបាទក្រហម
កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នានោះ គឺសូមអំពាវនាវដល់ស្ថាប័នទាំងអស់ សូមបន្តចូលរួមចំណែកនូវការជួយឧបត្ថម្ភ និងគាំទ្រ ជាកម្លាំងកាយ កម្លាំងចិត្ត ផ្នែក
បច្ចេកទេស សម្ភារៈ និង ថវិកា ដើម្បីអោយកាកបាទក្រហមកម្ពុជា មានលទ្ធភាពពង្រីក
ប្រតិបត្តិការនិងលើកកម្ពស់ប្រសិទ្ធិភាពការងារ របស់ខ្លួន ជាពិសេសគឺធានាបាននូវការ
ផ្គត់ផ្គង់ ផ្នែកហិរញ្ញវត្ថុដែលជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ដំណើរការសកម្មភាព
មនុស្សធម៌ ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលាទៅនិងសំណូមពរ និងសេចក្តី
ត្រូវការរបស់ជនងាយរងគ្រោះ និង ជនរងគ្រោះដែលត្រូវការជំនួយសង្រ្គោះជា
បន្ទាន់បំផុត ។
សូមបញ្ជាក់ថា៖ក្នុងទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហមឆ្នាំនេះ
ខេត្តកំពង់ឆ្នាំង ប្រមូលថវិកាបានជាង១២៣.០០០ពាន់ដុល្លា សម្រាប់បន្តបំពេញ
បេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋ ដែលជួបការលំបាកនិងរងគ្រោះមហន្ត
រាយផ្សេងៗទៀត ។vannak

S4780007 S4780017 S4780028 S4780030 S4780032 S4780036 S4780037 S4780042 S4780047 S4780049 S4780051 S4780054 S4780065 S4780069 S4780071 S4780074 S4780079 S4780158 S4780162 S4780169 S4780170 S4780171 S4780172 S4780174