កំពង់ឆ្នាំង ៖ នៅព្រលប់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ឯកឧត្តមឈួរ ច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវឈឹម ស្រីមុំ បានអញ្ជើញជាអធិបតីភាព
នៅក្នុងពិធីបើកសង្ក្រាន្ត ឆ្នាំ២០១៧ នៅតារាងបាល់ទាត់មុខសាលាខេត្តកំពង់
ឆ្នាំងដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋជាង
១ម៉ឺននាក់គោលបំណងដើម្បីសំខាន់ចង់អោយប្រជាពលរដ្ឋយើងគ្រប់ស្រទាប់
វណ្ណៈរួមសាមគ្គីគ្នាខ្មែរតែមួយ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍
ស្វាគមន៍ដោយសំដែងនូវទឹកចិត្ត រីករាយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត
ប្រជាពលរដ្ឋ យុវជនទូទាំងខេត្តកំពង់ឆ្នាំង ដែលបានចូលរួមនិងគាំទ្រសង្ក្រាន្ត
និងអរគុណដល់កងកម្លាំង អាជ្ញាធរដែនដីដែលបានការពារសុវត្ថិភាពក្នងពេល
ចូលឆ្នាំថ្មី ជាពិសេស ឯកឧត្តមបាន សូមអរគុណចំពោះក្រុមតន្រ្តីសិរីមង្គល
សិល្បៈករ សិល្បៈការនី ដែលបានចូលរួមក្នុងសង្រ្កាននៅខេត្តកំពង់ឆ្នាំង
ឆ្នាំ២០១៧នេះ។ ឯកឧត្តមបានបន្តថាៈក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់
សម្តេចអគ្គមហាសេនាបតីតេជហ៊ុនសែនធ្វើអោយប្រទេសកម្ពុជាសុខ
សន្តិភាពបានផ្តល់នូវភាពសុខសាន្តដូចសព្វថ្ងៃនេះ សន្តិភាពបានផ្តល់នូវ
ភាពរីកចម្រើនលូតលាស់ផ្នែកសេដ្ចកិច្ចក្នុងរង្វង់ ៧ % និងសន្តិភាពបាន
ផ្តល់់អោយប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែងដោយសុខ
សុវត្ថិភាព។ ឯកឧត្តមបានបន្តទៀតថាៈ រាជរដ្ឋាភិបាលដែលដឹកនាំដោយ
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី តែងតែយក
ចិត្តទុកដាក់ថែរក្សានូវកេរ្តិ៍ដំណែលរបស់ដូនតាយើង ហើយបាននូវសិល្បៈ
វប្បធម៌មួយចំនួន ជាបេតិកភណ្ឌ័ពិភពលោកជាបន្តបន្ទាប់ដូចច្នេះ
យើងជាកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៍នេះអោយ
បាននៅគង់វង្ស។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល
ខេត្តកំពង់ឆ្នាំងក៏បានបួងសួងដល់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធ
សភា,សម្តេចហេងសំរិនប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
នាយករដ្ឋមន្រ្តី,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា
,សម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្រ្តី,សម្តេចក្រឡាហោមសខេងឧប
នាយករដ្ឋមន្រ្តីព្រមទាំងថ្នាក់ដឹកនាំកំពូលទាំងអស់សូមមានសុខភាពល្អបរិបូរណ៍
ជន្មាយុយឺនយូរកំលាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃដើម្បីបន្តដឹកនាំប្រទេសកម្ពុជាអោយ
កាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ឯកឧត្តមក៏បានជូនពរដល់មន្រ្តីរាជការ
កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ
ទូទាំងខេត្តកំពង់ឆ្នាំង សូមជួបតែសេចក្តីសុខនិងទទួលបានជ័យជំនៈទាំងអស់
គ្នាក្នុងឆាំថ្មីនេះ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្តនិងលោកជំទាវព្រមទាំងគណៈអធិបតី
ក៏បានបង្ហោះគោមនិងបាញ់កាំជ្រូចដើម្បីអបអរសង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំង
ផងដែរ៕vannak