ក្រុងកំពង់ឆ្នាំងទទួលបានជ័យលាបភីបដិសណ្ឋារកិច្ចល្អលេខ២ពីថ្នាក់ជាតិ ស្នាមញញឹម២ដងក្នុងសេវាសាធារណៈរបស់ការិយាល័យច្រកចេញចូលតែមួយ


កំពង់ឆ្នាំង៖  ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖
« ជ័យលាបភីបដិសណ្ឋារកិច្ចល្អ ស្នាមញញឹម២ដង  ក្នុងសេវាសាធារណៈ


របស់ការិយាល័យច្រកចេញតែមួយក្រុងកំពង់ឆ្នាំង  គឺជាជ័យលាបភីរួម
ដែលជាស្នាដៃ និង ការខិតខំរួម  របស់អាជ្ញាធរ មន្ត្រីរាជការ និងប្រជាពល
រដ្ឋយើងទាំងអស់គ្នានៅក្នុងខេត្តកំពង់ឆ្នាំង  ដូច្នេះយើងទាំងអស់គ្នាត្រូវតែ
ខិតខំបន្តទៀត ដើម្បីដណ្តើមយកជ័យលាបភីញញឹម៣ដង ថ្នាក់លេខ១
អោយបាន »។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី
២២ ខែមិនា ឆ្នាំ២០១៧ នៅក្នុងសាលានយោបាយខេត្ត ក្នុងពិធីប្រជុំផ្សព្វ
ផ្សាយជ័យលាបភីបដិសណ្ឋារកិច្ចល្អ ស្នាមញញឹម២ដង ដែលគណៈកម្មការ
វាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ បានប្រគល់ជូន ការិយាល័យច្រកចេញចូល
តែមួយក្រុងកំពង់ឆ្នាំង  ដែលនៅក្នុងពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត

ប្រជាពលរដ្ឋ  អា ជ្ញាធរភូមិ សង្កាត់ក្នុងក្រុងកំពង់ឆ្នាំង មន្ទីរអង្គភាពជុំវិញ
ខេត្ត កងកម្លាំងប្រដាប់អាវុធ សរុបជាង៥៧២នាក់។

ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ ការទទួលជ័យលាបភីបដិសណ្ឋារ
កិច្ចល្អ  ក្នុងសាវាសាធារណៈរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង
កំពង់ឆ្នាំង  ទទួលបានស្នាមញញឹម២ដង ឆ្នាំ២០១៧  បានប្រព្រឹត្តឡើងយ៉ាង
ឱឡារឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយក
រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារពទិវាទីក្រុងស្អាត  ថ្ងៃទី
២៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅវិមានសន្តិភាព បន្ទាប់ពីគណៈកម្មាធិការជាតិ
វាយតម្លែទីក្រុងស្អាត បានធ្វើការវាយតម្លៃយ៉ាងសុក្រិត្យ យុត្តិធម៌ ក្នុងលក្ខ័
ខណ្ឌ័សំងាត់ កាលពីខែធ្នូ ឆ្នាំ២០១៦ កម្លងមក។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត  សំណូមពរដល់ប្រជាពល
រដ្ឋយើង  អាជីវករយើងម្ចាស់សណ្ឋាគារ  ផ្ទះសំណាក់  អាហារដ្ឋាន ក្លឹបកំសាន្ត
រមនីយដ្ឋាន និងមន្ត្រីរាជការយើង អាជ្ញាថរយើងគ្រប់លំដាប់ថ្នាក់ ត្រូវសកម្ម
ចូលរួមអោយបានទាំងអស់គ្នាក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណី

យដ្ឋានស្អាត សេវាល្អ និងបដិសណ្ខារកិច្ចល្អ  ជាបន្តទៀត  ដើម្បីដណ្តើមយក
ជ័យលាបភីលេខ១ អោយខេត្តកំពង់ឆ្នាំង  ព្រោះថានៅក្នុងឆ្នាំ២០១៥ខេត្តកំពង់
ឆ្នាំង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតក៏ទទួលបានជ័យលាបភីលេខ២
ផ្ការំដួល២ទងផងដែរ។

លោកសេងសាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏បានថ្លែង
អោយដឹងនៅក្នុពិធីនេះដែរថា៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
បានវាយតម្លៃលើទីក្រុងចំនួន២៦ និងខណ្ឌ១២ នៅក្នុងទូទាំ ងប្រទេស
ក្នុងនោះជ័យលាបភីទី១ ញញឹម៣ដង បានទៅលើក្រុង២ និងខណ្ឌ១ , ជ័យ
លាបភីទី២ញញឹម២ដង បានទៅលើក្រុង និងខណ្ឌ១៥  ក្នុងនោះក្រុងកំពង់ឆ្នាំង
ក៏ទទួលបានជ័យលាបភី ញញឹម២ដងនេះដែរ  និងជ័យលាបភីទី៣ ញញឹម១ដង
បានទៅលើក្រុង និងខណ្ឌចំនួន១៩ទៀត។

លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង ជាបេក្ខភាព ក្រុងដែលទទួល
បានជ័យលាបភីទី២ញញឹម២ដង បានឡើងចាប់អារម្មណ៍ថា៖   កង្វះខាត
របស់ក្រុងកំពង់ឆ្នាំងយើងដែលមិនទាន់ទទួលជ័យលាបភីទី១នោះ  ក៏ដោយ
សារតែការខ្វះខាតរបស់យើងទាំងអស់គ្នា មិនទាន់គ្រប់គ្រងប្រមូលសំរាមបានល្អ  ពិសេសនៅតាមផ្សារនិងនៅតាមទីប្រជុំជនក្នុងក្រុងរបស់យើង ។ ដើម្បីអោយទី
ក្រុងយើងមានជ័យលាបភីល្អនៅឆ្នាំខាងមុខនេះ  នោះយើយទាំងអស់គ្នាទាំង
មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករលក់ដូរ  ត្រូវចូលរួមធ្វើអនាម័យ  សំអាតទី
កន្លែងរស់នៅនិងធ្វើការទាំងអស់គ្នា   និងត្រូវចូលរួមក្នុងចលនាប្រឡងប្រ ណាំង
ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ អោយបានគ្រប់ៗគ្នា៕vannak

DSC09383 DSC09385 DSC09396 DSC09402 DSC09404