កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ព្រះវិហារ និងសមិទ្ធិផល
នានា ក្នុងវត្តភ្នំចំពុះ ស្ថិតនៅ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ត្រូវបានប្រារព្វ ពិធីបញ្ចុះខណ្ឌសីមាក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត
អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ឈួរ ច័ន្ទឌឿន
អភិបាលខេត្ត និងលោកជំទាវឈឹមស្រីមុំ ប្រធានអង្គភាពជុំវិញខេត្ត មន្ត្រី
រាជការ និងអាជ្ញាធរដែនដី ព្រះសង្ឃ លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស
ប្រជាពលរដ្ឋ សប្បុរសជន យ៉ាងច្រើនកុះករ។
ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងពីសភាព
ការណ៍ទូទៅ និងការ អភិវឌ្ឍ នៅក្នុងខេត្ត ដោយបានបញ្ជាក់ថា៖ក្រោមការ
ដឹកនាំរបស់រាជរដ្ឋាភិបាល សមិទ្ធិផលជាច្រើនទាំងផ្នែក ពុទ្ធចក្រនិងអាណា
ចក្របានកសាងឡើងជាច្រើននៅក្នុង ខេត្ត ជាក់ស្តែង ព្រះវិហារ និងសមិទ្ធិ
ផលនានាក្នុង វត្តភ្នំចំពុះ នេះដែលកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ សប្បុ
រសជនទាំងក្នុង និងពុទ្ធបរិសទ ជិតឆ្ងាយ រួមទាំងព្រះសង្ឃគណកម្មាការវត្ត។
ឯកឧត្តមឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា៖ ក្រោយពីនយោបាយឈ្នះឈ្នះ ធ្វើ
អោយប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍនេះ បានធ្វើឱ្យប្រជា
ពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈការកសាងហេ
ដ្ឋារចនាសម្ព័ន្ធ ការ ប្រកបរបរកសិកម្មនិងការបង្កើតឱ្យមានឱកាសការងារ
ផ្នែកឧស្សាហកម្មជាច្រើន។
ឯកឧត្តម បណ្ឌិតអ៊ុករ៉ាប៊ុន មានប្រសាស៍ថា ការរីកចំរើនទាំងផ្នែកពុទ្ធចក្រ
និងអណាចក្រ គឺជាសេចក្តី ត្រូវការរបស់ ប្រជាពលរដ្ឋដែលសមិទ្ធិផលទាំង
នេះ បានមកពីការចូលរួមចែករំលែកថវិកា សាងសង់ដោយសទ្ធាជ្រះថ្លា ពី
សំណាក់សប្បុរសជនចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋា
រចនាសម្ព័នជាច្រើន ដើម្បីបំរើឱ្យ ផ្នែកពុទ្ធចក្រនិងអាណាចក្រស្របពេល
ដែលប្រទេសជាតិមាន សន្តិភាព ស្ថេរភាព និង អភិវឌ្ឍ។
ទាំងនេះគឺគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យមានការ
អភិវឌ្ឍដោយផ្ទាល់ និងដោយប្រយោល ដើម្បី ប្រជាពលរដ្ឋនិងកូនចៅជំនាន់
ក្រោយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព
ផ្លូវថ្នល់ អគ្គីសនី និងសមិទ្ធិផលជាច្រើនទៀត ដែលបានកសាងនៅលើទឹកដី
ខេត្តកំពង់ឆ្នាំង និងតាមរយៈការ បង្កើតឱ្យមានឱកាសការងារសំរាប់កូនចៅ
ប្រជាពលរដ្ឋផ្នែកឧស្សាហកម្មជាច្រើន ដែលអាចឱ្យពួកគេមានឱកាស អាចរកចំណូលបានរាប់លានដុល្លាក្នុងមួយឆ្នាំៗនៅទូទាំង ស្រុកនិងខេត្ត ។
ឯកឧត្តមបណ្ឌិតបានបន្តថា ស្របពេលប្រទេសជាតិមាន សុខសន្តិភាពនិង
ការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការសម្របសម្រួលជាមួយវិស័យ
ឯកជនដោយ គិតគូពីជីវភាព និងសុខភាពការងាររបស់កម្មករ កម្មការីនី តាម
រយៈការតំឡើងប្រាក់បៀវត្សជាតំណាក់កាល។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់និង ប្រជា
ពលរដ្ឋដែលបានចូលរួមរក្សាបាន សុខសន្តិភាព ស្ថេរភាពសង្គម និងសំណូម
ពរឱ្យអាជ្ញាធរទាំងអស់បន្តពង្រឹងការផ្តល់ សេវាសាធារណជូន ដល់ប្រជាពល
រដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិតនិងគណៈអធិបតី បានប្រគេនថវិកា ដល់
ព្រះចៅអធិការវត្តភ្នំចំពុះនិងបំពាក់មេដាយ សរសើដល់សប្បុរសជនក្នុង
ការរួមចំណែកកសាងសមិទ្ធិផលនានា និងបានប្រគល់អំណោយមួយ
ចំនួនដល់យាយជី តាជី លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន កង
កំលាំងប្រដាប់អាវុធ និងបានកាត់ ឬសសីមាសម្ពោធឆ្លងព្រះវិះហារថ្មី និង
សម្ពោធសមិទ្ធិផលនានានៅក្នុងទីអារាមនេះចាប់ពីពេលនេះតទៅ៕