សម្តេចចៅហ្វាគង់សំអុលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះរូបព្រះគណេសដាក់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងបានគោរពបូជា


កំពង់ឆ្នាំង៖ព្រះរូបព្រះគណេស ស្ថិតនៅក្នុងភូមិធម្មយុត្តិ សង្កាត់
កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង  ខេត្តកំពង់ឆ្នាំង ដែលជាសមិទ្ធផលថ្មី

មួយ ត្រូវបានសម្ភោធដាក់អោយប្រជាពលរដ្ឋគោរពបូជា នៅ
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
សម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីព្រះបរមរាជ
វាំងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូ
ក្រសួងព្រះបរមរាជវាំង,ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្ត
សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន
អង្គភាពជុំវិញខេត្ត ស.ស.យ.កខេត្តលោកគ្រូអ្នកគ្រូសិស្សនុ
សិស្សនិងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖
ព្រះរូបព្រះគណេសជាសមិទ្ធផលមួយថ្មីដែលបានការជួយឧបត្ថម្ភពី
សំណាក់សម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីព្រះ
បរមរាជវាំងដើម្បីទុកសំរាប់អោយប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងគោរពបូជា។
ឯកឧត្តមបានបន្តទៀតថាៈព្រះគណេសជាសីវៈ១អង្គដែលមានឬទ្ធានុភាព
ខ្លាំងក្នុងការកំចាត់ឧបសគ្គទាំងឡាយនិងជួយអោយអ្នកគោរពបូជានិង
ទទួលបានជ័យជំនៈហើយសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន។

 

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្តេចចៅ
ហ្វាវាំងគង់សំអុល បានមានថ្លែងនូវការ កោតសរសើរ ចំពោះអាជ្ញាធរ
ដែនដី  ដែលបានចូលរួមជួយ កសាងបាននូវព្រះរូបព្រះគណេសនេះ
បានរួចរាល់ជាស្ថាពរហើយបានធ្វើពិធីសម្ពោធដាក់អោយប្រជាពលរដ្ឋ
គោរពបូជា។សម្តេចបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរយៈពេល
៣៨ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា ព្រះរាជាណាចក្រ
កម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ ។ ពីទឹកដី
មួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើ
ប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មាន
ការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រហើយ
ការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ
គតិបណ្ឌិតរបស់សម្តេចដែលជាប្រមុខដឹកនាំរបស់គណបក្សប្រជាជន
កម្ពុជាជាពិសេសនយោបាយនយោបាយឈ្នះឈ្នះសម្តេចតេជោសែន
ជានាយករដ្ឋមន្រ្តីបានធ្វើប្រទេសជាតិមានស្ថេរភាពសន្តិភាពគ្មានតំបន់
អប្បគមន៍គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះ
មហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ។

នៅចុងបញ្ចប់សម្តេចបានជួយឧបត្ថម្ភថវិកាដល់សមត្ថកិច្ចនិងយាយ
ជីតាជីលោកគ្រូអ្នកគ្រូសិស្សនុសិស្ស,យុវជនកាកបាទក្រហម,កាយរិទ្ធ,
ស.ស.យ.កខេត្តផងដែរ៕vannak
17342538_710521385802742_7076143960382596156_n 17342862_710521292469418_8782523989201176383_n 17342936_710521472469400_5905711901539940356_n 17343049_710523325802548_1015161383967405038_n 17352166_710521499136064_3155849843742102140_n 17352242_710521309136083_1507471303661755102_n 17352510_710523175802563_5302142420481418460_n 17352560_710521559136058_5190673603594590571_n 17353220_710523205802560_4397352240691402478_n 17353484_710523279135886_2790205786356567949_n 17353590_710522562469291_7131705351260131992_n 17361832_710523239135890_2126111690920692065_n