លោកជំទាវកែ ច័ន្ទមុនី អញ្ជើញជាអធិបតីភាពទិវានារីអន្តរជាតិ៨មីនាខួបលើកទី១០៦នៅ កំពង់ឆ្នាំង


កំពង់ឆ្នាំង៖ លោកជំទាវកែច័ន្ទមុនីអ្នកតំណាងរាស្រ្តគណបក្សប្រជា
ជនកម្ពុជាមណ្ឌលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦


បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួបលើកទី១០៦
ទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ (ស្រ្តីដើម្បីសុខសន្តិភាពនិង
វឌ្ឍនភាព) នៅ ខេត្តកំពង់ឆ្នាំង ។ក្នុងពិធីនោះដែរមានការអញ្ជើញ
ចូលរួមពីលោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត,លោកជំទាវ
ឈឹម ស្រីមុំ ឯកឧត្តមលោកជំទាវសមាជិក្រុមប្រឹក្សាខេត្ត អភិបាលរង
ខេត្ត ប្រធានអនុប្រធានមន្រ្តីរាជការអង្គភាពជុំវិញខេត្តថ្នាក់ដឹកនាំ
នារីក្រុង/ស្រុក មន្រ្តីចូលនិវត្តន៍ ជនពិការនិង កុមារកំព្រា ចូលរួមយ៉ាង
ច្រើនកុះករ។

តាមរបាយការណ៍ស្វាគមន៍របស់លោកស្រីឈុំ ចាន់សុខ
ប្រធានមន្ទីកិច្ចការនារីខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖បច្ចុប្បន្ននេះ
នៅខេត្តកំពង់ឆ្នាំងមានស្រ្តីមានតួនាទីជាសមាជិកសភាចំនួន០១រូប,
ប្រធានក្រុមប្រឹក្សាខេត្តចំនួន០១រូប,សមាជិកក្រុមប្រឹក្សាខេត្ត១រូប,
អភិបាលរងខេត្តចំនួន០១រូប,សមាជិកក្រុមប្រឹក្សាក្រុង/ស្រុកចំនួន
១៦រូប,អភិបាលរងក្រុង/ស្រុកចំនួន៨រូប,ប្រធានមន្ទីរចំនួន០១រូប
,អនុប្រធានមន្ទីរចំនួន១៧រូប,ចៅសង្កាត់និងមេឃុំចំនួន០៨រូប,
ជំទប់ទី០១ចំនួន០៩រូប,ជំនប់ទី២ចំនួន០៧រូប,សមាជិកក្រុមប្រឹក្សា
ឃុំសង្កាត់ចំនួន៤៨រូប,មេភូមិ២០រូប,អនុប្រធានភូមិ៧៣រូបនិងជំនួយ
ការភូមិមានចំនួន៣៤៣រូប។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី
បានមានប្រសាសន៍ថា៖ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត
របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជា
ណាចក្រកម្ពុជានៅប្រទេសកម្ពុជាបានប្រារព្ធទិវានារី៨មីនាតាំងពីឆ្នាំ១៩៨០
ដើម្បីបញ្ជាក់ពីការទទួលស្គាល់សិទ្ធិរបស់ខ្លួននិងបង្ហាញពីតម្លៃសកម្មភាព
ស្រ្តីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជាតាំងពីបាតដៃទទេរហូតមានការ
រីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននិងបានចាត់ទុកស្រ្តីគឺជាឆ្អឹងខ្នងនៃ
សង្គមជាតិក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
លោកជំទាវកែ ច័ន្ទមុនី  បានមានប្រសាសន៍បន្តថា៖ ប្រធានបទ នៃទិវា
នារីអន្តរជាតិ ឆ្នាំនេះគឺ (ស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព )ក្នុងគោល
បំណងរំលេចពីតម្លៃនៃសន្តិភាពនិងការលើកំពស់អហឹង្សាដែលរាជរដ្ឋា
ភិបាលបាននិងកំពុងគាំទ្រជំរុញអោយមានការចូលរួមពីគ្រប់ស្ថាប័នរួម
ទាំងស្រ្តីដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកំពស់សិទ្ធិ ស្ថានភាព ជីវភាព
ឋានៈ តួនាទីរបស់ស្រ្តីក៏ដូចជាសុខមាភាពសង្គមដោយធ្វើការទបស្កាត់និង
ការកាត់បន្ថយអំពើហឹង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

នៅចុងបញ្ចប់លោកជំទាវកែច័ន្ទមុនី,លោកជំទាវដោកសុទ្ធា,លោកជំទាវ
ឈឹមស្រីមុំ ក៏បានចែកជូននូវអំណោយអនុស្សាវរីយ៍ដល់មន្រ្តីចូលនិវត្តន៍ ជនពិការ

និង កុមារកំព្រា និងអ្នកចូលរួមផងដែរ៕
S4550003 S4550005 S4550006 S4550008 S4550011 S4550013 S4550015 S4550020 S4550025 16939636_702109646643916_6814955147092725009_n 16995986_702109553310592_1673414177311695248_n 17022396_702111539977060_5258762452168270441_n 17098491_702111436643737_734861282496461075_n 17155320_702111409977073_2199100771740479086_n 17156283_702111596643721_2715562401982084895_n 17190471_702109696643911_4430845022897979474_n 17190537_702109596643921_3221336097990510202_n 17191196_702109523310595_4197604773291630153_n