អភិបាលខេត្តកំពង់ឆ្នាំង ផ្តាំផ្ញើប្រជាពលរដ្ឋអោយត្រៀមចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់


ឯកឧត្តមឈួរ ច័ន្ទ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើអោយប្រជាពលរដ្ឋ
នៅក្នុងភូមិស្រែព្រីង និង ប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានឈ្មោះក្នុង

បញ្ជីរឈ្មោះបោះឆ្នោត ត្រូវត្រៀមលក្ខណសម្បត្តិ ដើម្បីចូលរួមបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សារឃុំ សង្កាត់ ដែលនឹងឈានមដល់ក្នុងនៅថ្ងៃទី៤
ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។ ការលើកឡើងរបស់ឯកឧត្តមនាពេល
នេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់
ផ្លូវកៅស៊ូ និង ក្រហម នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់អាណត្តិទី៣ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ
នេះ ហើយដើម្បីបំពេញកាតព្វជាប្រជាពលរដ្ឋមួយរូប យើងត្រូវទៅចូលរួម
បោះឆ្នោតអោយបានគ្រប់ៗគ្នា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋាន
របស់ខ្លួនដែលយើងពេញចិត្ត ដើម្បីធ្វើការអភិវឌ្ឍន៍អោយមានការីកចំរើន ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីចូលរួមបោះឆ្នោតបាន ប្រជាពលរដ្
ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវមានអត្តសញ្ញាណប័ណ្
ណសម្គាល់ខ្លួន ឬ ឯកសារស្របច្បាប់ ដែលអនុញ្ញាតដោយគណកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត កាន់យកទៅបោះឆ្នោត ហើយបើពុំមានឯកសារ
កិត្តិយុត្តិទាំងនេះទេ ពុំអាចទៅបោះឆ្នោតបាននោះទេ ។
ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នខេត្តកំពង់ឆ្នាំង កំពុង
តែមានការរីកចំរើនជាបន្តបន្តបន្ទាប់ លើគ្រប់វិស័យ ធ្វើអោយខេត្តមានការ
ផ្លាស់ប្តូរនិងប្រែមុខមាត់ថ្មី ទាំងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
សោភ័ណ្ឌភាពនិង អនាម័យក្នុងខេត្តមានភាពល្អប្រសើរ ដែលអាចទាក់
ទាញបាននូវវិនិយោគទុន ទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមកខេត្ត
កំពង់ឆ្នាំងកាន់តែច្រើនឡើងៗ ដែលកត្តាទាំងនេះ គឺដោយសារប្រទេស
កម្ពុជា មានសុខសន្តិភាពពេញលេញ ដោយបានអនុវត្តជាប្រចាំនូវគោល
នយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថាផ្លូវដែលដាក់សម្ពោធអោយប្រើប្រាស់នេះ មានប្រវែង៥៥០ម៉ែត្រ
ទទឹង៦ម៉ែត្រ ក្នុងនោះមានផ្លូវកៅស៊ូប្រភេទDBST ប្រវែង៣៧០ម៉ែត្រ និង ផ្លូវ
គ្រួសក្រហមចំនួន១៨០ម៉ែត្រ ផ្លូវនេះបានចាប់ដំណើរកាសាងសង់តាំងពីថ្ងៃ
ទី២៦ ខែធ្នូឆ្នាំ២០១៦ និងបានរួចរាល់នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ នេះ ។

 

S4540028 S4540029 S4540026 S4540025 S4540024 S4540021 S4540020 S4540019 S4540017