កំពង់ឆ្នាំង៖អំណោយផ្ទះដ៏ថ្លៃថ្លារបស់ឯកឧត្តមឧកញ៉ាកុយសុវណ្ណ
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
សមាជិកក្រុមការងារថ្នាក់កណ្តាលនិងជាអនុប្រធានក្រុមការងារចុះ
ជួយកំពង់ត្រឡាចនិងលោកជំទាវតុងណារីសមាជិកគណបក្ស
ខេត្តកំពង់ឆ្នាំងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ
ស្រុកកំពង់ត្រឡាចបានប្រគល់ផ្ទះ១ខ្នងជូនដល់គ្រួសារក្រីក្រមាន
កូន៥នាក់ស្ថិតនៅភូមិធ្នង់ឃុំអូរឬស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោកជំទាវ តុង ណារី បានអោយដឹងថា ផ្ទះដែលប្រគល់ជូន
ដល់ប្រជាពលរដ្ឋនៅពេលនេះ មានទំហំ៤ គុណនឹង៦ម៉ែត្រ
ធ្វើពីសង្គសី និង ចាក់បេតុង និង មានបន្ទប់ទឹក១ផងដែរដែល
ការកសាងនេះអំណោយផ្ទះដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧកញ្ញ៉ា កុយ សុវណ្ណ ដែលចំណាយអស់ថវិកាប្រមាណជា២០០០ដុល្លាសហរដ្ឋ
អាមេរិក ត្រូវផ្តល់ជូនដល់ដល់ប្រជាពលរដ្ឋក្រីក្រឈ្មោះ អៀង សុភ័ណ្ឌ
និង ភរិយា និងមានកូនក្នុងបន្ទុក៥នាក់ ។ លោកជំទាវ
បានអោយដឹងថាឯកឧត្តមឧកញ្ញ៉ា កុយ សុវណ្ណ តែងតែងបានគិត
គូរយកចិត្ត ទុកដាក់ជួយប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក កន្លង
មកបានជីកអណ្តូកជូប្រជាពលរដ្ឋបានចំនួន៦អណ្តូង និង សង់
ផ្ទះបានចំនួន២ សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ ជួបការលំបាក ។
ឯកឧត្តមឧកញ្ញ៉ាកុយ សុវណ្ណ អនុប្រធានក្រុមកការងារចុះជួយ
ស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ថា៖ ការសង់ផ្ទះជូន
ប្រជាពលរដ្ឋក្រីក្រនាពេលនេះ គឺបន្ទាប់ពីលោក និង ក្រុមការងារបាន
ពិនិត្យឃើញផ្ទាល់អំពីជីវភាពក្រីក្រ និង ផ្ទះរបស់ប្រជាពលរដ្ឋ
ឈ្មោះអៀងសុភ័ណ្ឌនេះមានសភាពទ្រុឌទ្រោមមិនអាចរស់នៅកើត
ទៀត ទើបលោកបានសម្រេចធ្វើការសាងសង់ផ្តល់ជូនតែម្តង
ដើម្បីចូលរួមជួយក្នុងពេលដែលប្រជាពលរដ្ឋជួបការលំបាក ។
ឯកឧត្តមឧកញ្ញ៉ា កុយ សុវណ្ណ បានមានប្រសាសន៍បន្តថា៖
រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជន
កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
ជាប្រមុខ តែងតែបានយកចិត្តទុកដាក់ជានិច្ចចំពោះទុក្
ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រដោយមិនប្រកាន់ពូជសាសន៍
និងនិន្នាការនយោបាយឡើយ ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា
មានការរីកចំរើនជាបន្តបន្ទាប់លើគ្រប់វិស័យ ប្រជាពលរដ្ឋទទួល
បាននូវសិទ្ធសេរីភាពពេញបរិបូរណ៍ក្នុងការជ្រើសរើសអ្នក
ដឹកនាំនៅតាមមូលដ្ឋានតាមការពេញចិត្ត ។
ឯកឧត្តមឧកញ្ញ៉ាកុយសុវណ្ណ បានមានប្រសាន៍បន្តទៀតថា៖
នៅពេលខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំធ្វើការបោះ
ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូចនេះប្រជាពលរដ្ឋ
ត្រូវត្រៀមឯកសារ មានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនជា
ប្រជាពលរដ្ឋ និង ឯកសារផ្សេងៗ ដើម្បីបំពេញកាតព្វកិច្ចជា
ប្រជាពលរដ្ឋដោយចូលរួមធ្វើការបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំសង្កាត់របស់ខ្លួនដើម្បីដឹកនាំមូលដ្ឋានអោយមានការ
អភិវឌ្ឍន៍ អោយប្រជាពលរដ្ឋមានជីវភាពធូធាកាត់បន្ថយ
ភាពក្រីក្រអោយនៅកំរិតទាបបំផុត ។
នៅក្នុងឱកាសនោះ ឯកឧត្តមឧកញ្ញា កុយ សុវណ្ណ និង លោកជំទាវ
បានប្រគល់សោរផ្ទះ និង ថវិកា អង្ករ និងគ្រឿងឧប
ភោគបរិភោគជួនដល់គ្រួសារលោកអៀងសោភ័ណ្ឌសម្រាប់នៅ
បន្តជារៀងរហូតទៅផងដែរ ។
លោកអៀងសុភ័ណ្ឌព្រមទាំងក្រុមគ្រួសារបានសំដែងនូវអំណរ
គុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌ របស់លោក
ឧកញ្ញ៉ា កុយសុវណ្ណ ក្រុមការងារគណបក្សប្រជាជនកម្ពុជា
ចុះជួយស្រុកកំពង់ត្រឡាចដែលបានសាងសង់ផ្ទះថ្មី១ខ្នង
ផ្តល់ជូនគ្រួសារក្រីក្រដូចពួកគាត់ ដែលកន្លងរូបគាត់និង
ក្រុមគ្រួសារ ពុំដែលបានគិតនិងស្រម៉ៃថា បានផ្ទះថ្មីនៅ
បែបនេះទេ។vannak