សមត្ថកិច្ចកងរាជអាវុធហត្ថចាប់សង្ឃ៣អង្គដោះស្បង់ជីវរលួចចេញពីវត្តបន្លំខ្លួនចូលរាំក្នុងក្លឹបកំសាន្តប្រគល់អោយព្រះមេគណខេត្តផ្សឹក


កំពង់ឆ្នាំង៖លោកសង្ឃ៣អង្គ ដែលបានលួចដោះស្បង់ជីវរចេញពីវត្ត
ចូលរាំក្នុងក្លឹប ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជា


មួយសន្តិសុខក្លឹបឈ្មោះ អេស អេច ផាឡេស  មានទីតាំងស្ថិតក្នុងភូមិ
ទួ លក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានចាប់ឃាត់ខ្លួន   ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ ​ថ្ងៃទី
១៩ ខែមករា ឆ្នាំ២០១៧ ។ ក្រោយការចាប់ឃាត់ខ្លួនពេញមួយយប់ ព្រឹក
ឡើ ងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តបានប្រគល់សង្ឃ៣អង្គនេះ ទៅ
មន្ទីរធម្មការខេត្ត និងព្រះមេគណខេត្តផ្សឹក ។

លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង បាន
អោយដឹងថាៈ លោកសង្ឃដោះស្បង់ជីវរ ចេញបន្លំខ្លួនចូលរាំក្នុងក្លឹប
កំសាន្តទាំង៣នាក់ មាន៖ ១ឈ្មោះ ណៃ ចាន់ណា អាយុ២០ឆ្នាំ មា ន
ទីលំនៅភូមិស្រែអណ្តែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច,  ២ឈ្មោះ
ខន វិសាល អាយុ១៧ឆ្នាំ និង៣ឈ្មោះ ម៉ាក់ សុមិត្ត អាយុ១៦ឆ្នាំ ទាំង
ពីរនាក់មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៌  ។ សង្ឃ
ទាំង៣អង្គខាងលើបួសនៅក្នុងវត្តសង្វររង្សី  ហៅវត្តសំរោងធំ ស្ថិតក្នុង
ភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ។

លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានបន្តថាៈ មុនពេល
មានការចាប់ឃាត់ខ្លួន សង្ឃ៣អង្គខាងលើ បានលួចដោះស្បង់ជីវរ
ចេញទុកក្នុងវត្ត ហើយបានលួចចេញពីវត្ត មកចូលរាំនៅក្លឹបកំសាន្
តក្នុងក្រុងកំពង់ឆ្នាំង ។ ចៃដន្យយប់នោះ សមត្ថកិច្ច បានត្រួតពិនិត្យ
អាវុធជាតិផ្ទុះ ហើយក៍បានចាប់ឃាត់ខ្លួន សង្ឃទាំង៣នាក់ខាងលើ
បន្ទាប់ពីបក្ស ពួកមួយចំនួនទៀតបានរត់គេចខ្លួន ដោយសង្ស័យថាៈ
ពាក់ពន្ឋ័និងគ្រឿងញៀន ។ក្រោយពេលសមត្ថកិច្ចកងរាជអាវុធហត្ថ
ខេត្តយកជនសង្ស័យទាំង៣នាក់ទៅសាកសួរ បានដឹងថាៈ ជាសង្ឃ
លួចដោះស្បង់ជីវរចេញ មកចូលក្លឹបរាំកំសាន្ត និងមិនពាក់ពន្ឋ័និង
គ្រឿងញៀន ដូចបក្សពួកដែលរត់គេចខ្លួននោះទេ  ទើបប្រគល់សង្ឍ
ទាំង៣នោះអោយ មន្ទីរធម្មការខេត្តវិញ ។                                                                               .

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សង្ឃបន្លំខ្លួនជាយុវជនទាំង
៣នាក់ ត្រូវបានប្រធានមន្ទីរធម្មការខេត្ត និងព្រះអនុគណ ស្រុកបរិបូណ៌
នាំយកមកប្រគល់ជូន ព្រះមេគណខេត្ត ព្រះនាម សុខ ថាន និង ក្រោ យ
ពេលសាកសួរបានសារភាពថាៈ ពួកគាត់ត្រូវបានមនុស្ស៤នាក់ផ្សេងទៀត
បបួលមករាំកំសាន្តនៅក្លឹបក្នុងក្រុងកំពង់ឆ្នាំង  ហើយក៍បានលួចដោះស្បង់
ជីវរ ចេញ ស្លៀកពាក់ខោអាវ ជិៈម៉ូតូ២គ្រឿង មានគ្នា៧នាក់ មកកំសាន្ត
នៅក្លឹបខាងលើ ក៍ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។  ព្រះមេគណខេត្ត

បានសម្រេចផ្សឹកសង្ឃទាំង៣អង្គ ជាជនសាមញ្ញវិញ ដោយដកស្បង់ជីវ
និងសង្ឃដីការចេញ មិនអោយបួសទៀតឡើយ ហើយបានអោយពួកគេ
ត្រឡប់ទៅរស់នៅលំនៅដ្ឋានរៀងៗខ្លួនវិញ ៕    .  vannak

DSC06688 DSC06686 DSC06689