មន្ទីរសាធាររណៈខេត្តកំពង់ឆ្នាំង បើកយុទ្ឋនាការជួសជុលផ្លូវសំបុកមាន់នៅក្នុងខេត្ត


កំពង់ឆ្នាំង៖ លោក កែវ ពៅ មន្ទីរសាធារណៈការ និងដឹក ជញ្ជូនខេត្ត
កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បានអោយដឹងថា៖ នៅ


ដើមឆ្នាំ២០១៧នេះមន្ទីរបាន ចាប់ផ្តើម យុទ្ឋនាការ ជួសជុលផ្លូវក្រាល
កៅស៊ូក្នុងខេត្ត ដោយលុបសំបុកមាន់ ឡើងវិញ ដែលនេះជាការ ថែ
រក្សា ផ្លូវក្នុងខេត្ត របស់មន្ទីរសាធារណៈការ ។                                                                                                                                   លោកប្រធានមន្ទីរសារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយ
ដឹងទៀតថាៈ នេះជាយុទ្ឋនាការជួសជុលផ្លូវក្រាលកៅស៊ូ ឬអាចនិយាយ
ថា  យុទ្ឋនាការ លប់សំបុកមាន់ក្នុងខេត្ត ។ តាមគោលការរបស់ ក្រសួង
ដែលថ្មីៗ ក្រសួងបានឧបត្ថម ម៉ូតូកង់បី ចំនួន២គ្រឿង សម្រាប់ដឹកសម្ភារៈ
ជួសជុល  និង ម៉្យាងវិញដែរ ក៍ដូចជា តាម បទបញ្ជារពីឯកឧត្តម អភិបាល
ខេត្ត  ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកប្រធានមន្ទីរក៍បាន បញ្ជាក់ដែរថាៈ ចំពោះមូលហេតុ ដែលមានការ
យ៉ឺតយ៉ាវក្នុងការជួសជុល លប់សំបុកមាន់នេះ ក៍ដោយសារតែខាងមន្ទីរ
មានការមមាញឹក នឹងការងារជាច្រើនពេក ។ ការជួសជុលនេះក៍មានច្រើន
ក្រុមផងដែរ មានក្រុម ដើរត្រួតពីនិត្យ និងបាញ់ថ្នាំ កំណត់ទីកន្លែងត្រូវធ្វើ
ក្រុមជួសជុល និងដោយឡែក មួយក្រុមផ្សេងទៀត ដែលជាក្រុមធំ គឺកំពុង
ជួសជុលកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទួលក្រឡាញ់ និងមុខសាលា
វិទ្យាល័យព្រះបាទ សុរាម្រឹត ។  លោកបានបញ្ជាក់ថាៈ សំបុកមាន់តាមផ្លូវ
ក្នុងខេត្ត មិនសំបូរប៉ុន្មាននោះទេ ដោយសារខាងមន្ទីរកន្លងទៅធ្លាប់ ជួស
ជុលម្តងហើយ ។                                                                          .

ឯកឧត្តម  ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ
អ្វីក៍ដោយអោយប្រើប្រាស់ហើយ លែងអីនឹងខូច  ដូចមនុស្សយើងម៉េចគង់
ឈឺស្លាប់ដែរ ។ប៉ុន្តែ ការជួសជុល លប់សំបុកមាន់ក្នុងខេត្តនេះ សូមអោយ
មន្ត្រីជំនាញ ជួសជុលអោយមានគុណភាព ជាប់បានយូរសូមកុំធ្វើលំៗ  បាន
បន្តិចខូចទៀត ក៍មិនល្អដែរ  ធ្វើយ៉ាងណាអោយជាប់បានយូរឆ្នាំ ។ ម៉្យាងវិញ
ទៀត​សូមប្រកាន់ជំហរមួយ គឺធ្វើអោយលឿន អោយឆាប់ តែធានាគុណភាព
បានយូរអង្វែង ។ សំណូមពរចុងក្រោយ សូមអោយជួសជុលផ្លូវ លប់សំបុក
មាន់  ត្រូវពិនិត្យមើលជួសជុលអោយអស់​និងសព្វទីកន្លែង កុំអោយមាន
សេសសល់ ដែលវាអាច បង្កខូចខាត ពីតិចតួច ទៅធំដុំ នាំអោយពិបាក
ក្នុងពេលធ្វើដំណើរ  ៕vannak

20170105_090020 dsc06510 dsc06511 dsc06516