កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់អោយដឹងថា៖នៅក្នុងផ្លូវច្បាប់ស្តីពីជលផលត្រង់មាត្រាទី
៤១ ចំណុច៣ បានចែងយ៉ាងច្បាស់គឺអនុញាតិអោយអ្នកនេសាទដាក់
របាំងសាច់អួនត្រឹម៥០ម៉ែត្រ តែបើសិនជាដាក់លើសច្បាប់កំណត់ គឺ
ជាបទល្មើស ដូចនេះក្រុមការងារចំរុះត្រូវតែបង្ក្រាបរុះរើចេញកំទេច
ចោលទាំអស់។ លោក ប្រធានបានបញ្ជាក់បែបនេះនានៅព្រឹកថ្ងៃទី០៥
ខែមករា ឆ្នាំ២០១៧ ក្នុងពេលលោកដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបបទល្មើស
របាំងសាច់អួននៅក្នុងឃុំសំរោងសែន ស្រុកកំពង់លែង និងឃុំឆ្នុកទ្រូ
ស្រុកបរិបូណ៌។
លោកបានបន្តថា៖ អ្នកដែលដាក់របាំងវែងៗ គឺជាឈ្មួញ ដែលយកមុខរបរនេសាទធ្វើមានធ្វើបានមិនមែននេសាទតាមលក្ខណៈ
គ្រួសារនោះទេ ដោយមិនគិតពីផលប៉ះពាល់ដល់មច្ឆាជាតិនាពេលអនា
គត តាមគោលការណ៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ
មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
រុក្ខាប្រម៉ាញ់ និងនេសាទ, ព្រមទាំងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត
កំពង់ឆ្នាំង ត្រូវតែកំទេចចោលនូវរបាំងទាំងឡាយណាដែលមិនគោរពទៅ
តាមច្បាប់ស្តីពីជលផល។
លោកបន្តថា នៅក្នុងថ្ងៃនេះលោកបានដឹកនាំកម្លាំងចំរុះ មកបង្ក្រាប
រុះរើរបាំងសាច់អួននៅក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់លែង ដែលមានកម្លាំង
សរុប៣០នាក់ កាណូតធំតូច៨គ្រឿង ដោយបានកំទេចរបាំងសាច់អួនល្មើស
ច្បាប់បានចំនួន១៣របាំង ស្មើនឹង២១៥០ម៉ែត្រ លបលូ១៤គ្រឿង បង្គោល៨០០ដើម និងបានចាក់ព្រលែងត្រីគ្រប់ប្រភេទចូលទន្លេវិញចំនួន១០០គីឡូក្រាមផងដែរ។
លោក ងិន ហ៊ុន បានបន្ថែមថា៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោកបានដឹកនាំកម្លាំងចំរុះចុះបង្ក្រាបរបាំងអួនដោយប្រើកាណូតធំៗអូស
របាំងសាច់អួនចោល តាមបញ្ជារឯកឧត្តមអភិបាលខេត្ត ក្រោយពីបានប្រជុំ
ផ្សព្វផ្សាយសារាចរណែលេខ០៥ សរណន របស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៣។ ក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ ចំណុច ក ដប,
ឆ្នុកទ្រូ,កំពង់អួរ, សេះស្លាប់, កំពុងព្រះ, ក្នុងស្រុកបរិបូណ៌។ ចំណុចវាលភក់,
គន្លង១០០, ក្នុងស្រុកស្រុកកំពង់លែង។ ចំណុចកប់ចេស, បាក់កាំភ្លើង ក្នុង
ស្រុកជលគីរី។ ចំណុចកោះកែវ ស្រុករលាប្អៀរ ប្រតិបត្តការនេះបានចាប់
ផ្តើមពីថ្ងៃទី១៤ ដល់២៨ ខែធ្នូ ឆ្នាំ២០១៦ ជាលទ្ធផលទទួលបាន៖ ចាប់បាន
ទូកម៉ាស៊ីនអូសអួន១០គ្រឿង សាច់អួន១១វង់ និងទូកជន១គ្រឿង ទូកឆក់១
គ្រឿង។ ដោយឡែកបង្ក្រាបរបាំងសាច់អួនបានចំនួន១១៣របាំង ស្មើនឹងជា
២ម៉ឺនម៉ែត្រ, របាំងស្បៃមុងចំនួន៨៤របាំង ស្មើនឹង៤២៤០ម៉ែត្រ, លូស្បៃមុង
៨៥គ្រឿង, លូសាច់អួន២៥៧គ្រឿង, ចាក់ព្រលែងត្រីចំរុះចំនួន១.៤២៦គីឡូ
ក្រាម, បង្គោលចំនួន១២៤០៦ដើម។
លោកបានបញ្ជាក់ទៀតថា៖ បន្ទាប់ពីមានការបង្ក្រាបឧបករណ៍នេសាទ
អួនប្រើម៉ាស៊ីន, ជន, និងរបាំងសាច់អួនវែងៗ ប្រជាពលរដ្ឋនៅក្នុងខេត្តមាន
ការអបអរសាទរ។ ឈរលើស្មារតីដឹកនាំរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិ
បាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុមប្រតិបត្តិ
ការចំរុះបានយកចិត្តទុកដាក់គោរពអនុវត្ត បង្ការ និងបង្ក្រាបបទល្មើសជល
ផល សម្រេចលទ្ធផលគួរអោយកត់សម្គាល់ ពោលគឺបទល្មើសជលផលមាន
ការថយចុះជាលំដាប់។ ដោយឡែកកិច្ចប្រតិបត្តការនេះនៅតែបន្តបង្ក្រាប
បទល្មើសនេសាទគ្រប់ប្រភេទដូចភ្លៀងរលឹមជាបន្តទៀត ដើម្បីឈានទៅ
រកការលុបបំបាត់ទាំងស្រុងគ្រប់បទល្មើសនេសាទទាំងអស់៕vannak