ខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ខួប​លើក​ទី​៦៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា


ទិដ្ឋភាពប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្ដម លោកជំទាវអនុប្រធាន សមាជិកក្រុមការងារថ្នាក់កណ្ដាល ឯកឧត្ដម ឈួរ​ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្នុងគណៈកម្មាធិការគណបក្សខេត្ត សាខាបក្សតាមមន្ទីរ អង្គភាព ព្រមទាំងមានការចូលរួមពីសមាជិកគណបក្សជាង ២ ពាន់នាក់ ។

1

2

3

4

5

6

7