កំពង់ឆ្នាំង៖ឯកឧត្តម អ៊ឺង លាងហួរ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បាន
ថ្លែងថា៖ « ការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ អាចនិងមានដំណើរ
ការល្អប្រកបដោយនិរន្តភាពទៅបានអាស្រ័យដោយគ្មានហានិភ័យនៃគ្រោះ
មហន្តរាយ តាមរយះការរួមគ្នាជាពហុនិស្ស័យ សំរាប់ការអនុវត្តការងារកាត់
បន្ថយហានិភ័យនៃគ្រោះថ្នាក់មហន្តរាយតាមគ្រប់រូបភាព ដោយមានការចូលរួម
ពីគ្រប់អ្នកពាក់ព័ន្ធតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល
រហូតដល់មូលដ្ឋាននិងសហគមន៍ ធ្វើសកម្មភាពអន្តរាគមន៍ ឆ្លើយតបសង្គ្រោះ
បន្ទាន់ទប់ស្កាត់ និងស្តារឡើងវិញ» ។ឯកឧត្តម បានថ្លែងបែបនេះនៅក្នុងទិវាអន្តរ
ជាតិសំរាប់ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដែលពិធីនេះបានធ្វើ
ឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង រៀបចំដោយអង្គការសង្គ្រោះកុមារអន្តជាតិប្រចាំប្រទេសកម្ពុជា និងមានសិស្សា
នុសិស្ស លោកក្រូអ្នកគ្រូ មន្រ្តីរាជការជុំវិញខេត្តចូលរួមជាង៤២០នាក់។ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ឆ្លើយតបនិងគ្រោះមហន្តរាយខាងលើនេះ
ព្រះមហាក្សត្រសម្តេចម៉ែ ថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិ អាជ្ញាធរមូលដ្ឋាន
សាខាកាបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមខេត្តស្រុក រួមជាមួយសប្បុ
រសជននាៗ បានយកចិត្តទុកដាក់ចុះជួយសង្គ្រោះអាយុជីវិត ជួយឧបត្ថមអំណោយ
មនុស្សធម៍ និងជួយជុសជម្រកស្នាក់នភឡើងវិញបានទាន់ពេលវេលា។
លោក សេង សំបាន តំណាងអោយលោកស្រីប្រធានអង្គការសង្គ្រោះកុមារអន្តរ
ជាតិប្រចាំកម្ពុជា បានសំណូមពរដល់មន្ត្រីរាជការគ្រប់ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់
លោកគ្រូអ្នកគ្រូគ្រប់សាលា ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ គ្រប់គ្រង ហានិភ័យនៃគ្រោះ
មហន្តរាយអោយបានគ្រប់ពេលវលា។ ជាក់ស្តែងខ្យល់ព្យុះកន្ត្រាក់ក្នុងរដូវវស្សាបាន
កើតឡើងជារៀងរាល់ថ្ងៃ គ្រោះរាំងស្ងួតនៅរដូវប្រាំងក៏បានធ្វើអោយមានផលប៉ះពាល់
លើគ្រប់វិស័យ គ្រោះថ្នាក់ចរាចរណ៍កកំពុងប្រឈមនិងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដូច
នេះយើងទាំងអស់គ្នាគួរសិក្សាថា តើខាងមុខនេះយើងត្រូវធ្វើអ្វីខ្លះមើម្បីទប់ស្កាត់និង
ទប់ទល់គ្រោះហន្តរាយទាំងអស់នេះ។ យើងត្រូវយល់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ និងការទប់ស្កាត់ហានិភ័យនៃគ្រោះមហ្តរាយ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។សូមបញ្ជាក់ថានៅក្នុងទិវាអន្តរជាតិសំរាប់ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ
នេះសិស្សានុសិស្សលោកគ្រូអ្នកគ្រូជាង៤២០នាក់ បានរៀបចំក្បួនដង្ហែរកាន់បដា ពាក្យ
ស្លោក និងឃោសនាតាមឃោសនៈសព្ទ័ ទាក់ទងនិងកាប្រារពេទិវាខាងលើ ចេញពីសាលា
ខេត្តកំពង់ឆ្នាំង ពទ្ធ័តាមវិមានឯករាជ្យ កាត់តាមផ្សារលើទើប ចូលមកសាលាខេត្តកំពង់ឆ្នាំង។ នៅក្នុងពិធីនេះដែរមន្រ្តីរាជការជុំវិញខេត្តនិងគណៈធិបតីចូលរួមកម្មវិធីដាំកូនឈើជាង១០
ដើមនៅក្នុងសាលាខេត្តផងដែរ៕vannak