លោកឡុចសុវណ្ណារ៉ាត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ យោងប្រកាសលេខ៨០៥៦ប្រ.កចុះថៃ្ងទី៣១ខែ១០ឆ្នាំ២០១៦របស់ក្រសួង
មហាផ្ទៃលោកឡុចវណ្ណារ៉ាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងជាស្នង


ការនគរបាលខេត្តកំពង់ឆ្នាំងជំនួសលោកប្រាក់វុឌ្ឍីដែលត្រូវចូលនិវត្តន៍​។ពិធីប្រកាសតែងតាំងនេះប្រារព្ធក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍នេតសារឿន
អគ្គស្នងការនគរបាលជាតិនិង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយ ​
មាន​ការ​ចូលរួម​​ពី​ លោក​លោក​ស្រី​ប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្តអភិបាលក្រុង ស្រុក​
និងមន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ ព្រឹក​ថ្ងៃទី​១០ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ នៅសាលប្រជុំស្នង
ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ​។​

​បន្ទាប់ពីលោកតំណាងនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃបានអានព្រះរាជក្រឹត្យ
និងប្រកាសរួចមកគណៈអធិបតីបានបំពាក់សក្តិ,ប្រគល់ប្រកាស ​និង ​ប្រគល់​ត្រា​ជូនលោក
ឡុចសុវណ្ណារ៉ាស្នងការនគរបាលខេត្តកំពង់ឆ្នាំងថ្មី ។

លោកឡុចសុវណ្ណារ៉ាបាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខិតខំ​យក ​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​
ភារកិច្ច​អោយ​អស់​ពី​កំលាំង​កាយ​ចិត្ត​ ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​គ្រប់
​វិស័យ​របស់​ រាជរដ្ឋាភិបាល​ ខិត​ខំ​បំពេញ​ភារកិច្ច​ដោយ​គោរព​ និង​អនុវត្ត​អោយ​បាន​
ម៉ឺង​មាត់​តាម​ច្បាប់​ និង​បទបញ្ញត្តិ​នានា​របស់​រដ្ឋ ​និង​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជា​មួយ
​បណ្ដា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ រាល់​ការ​អនុវត្ត​ភារកិច្ច​អោយ​បាន​រលូន​ រៀប​ចំ​ប្រព័ន្ធ​គ្រប់
គ្រង​ការងារ​ជំនាញ​តាម​រចនា​សម្ព័ន្ធ​ដែល​ច្បាប់​បាន​កំណត់ ​​​សាមគ្គី​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​
ជា​ពិសេស​សហការ​មួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​​រួមចំណែកសកម្មភាព
អភិវឌ្ឍន៍ជាមួយអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អោយកាន់តែមាន
ការរីកចំរើននៅសមទ្ធផលថ្មីៗថែមទៀតនិងធានារក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពល
រដ្ឋអោយបានល្អប្រសើរ។

​          មាន​ ប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធីនោះ​ឯកឧត្តមឈួរ ច័ន្ទឌឿន​ និង ​ឯកឧត្តមនាយឧត្តមសេនីយ៍នេតសាវឿន បានមាន​ប្រសាសន៍​សង្កត់ធ្ងន់​លើ​ការ​អនុវត្ត​

គោល​នយោបាយ​ កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល ​និង​ការ​បំរើសេ​វា​ជូន​ប្រជាពលរដ្ឋ​។
​​ឯកឧត្តមឈួរ ច័ន្ទឌឿន​ និង ​ឯកឧត្តមនាយឧត្តមសេនីយ៍នេតសាវឿនបាន​ផ្ដាំផ្ញើដល់​ស្នងការ
ទើបតែងតាំងថ្មី​​ អោយ​ខិតខំ​បំពេញ​ភារកិច្ច​អោយ​បាន​ល្អ​ក្នុង​ការ​គ្រប់​គ្រង​បែង​ចែក​តួនាទី ​
ភារកិច្ច​ដល់​មន្ត្រី​ក្រោម​ឱវាទ​អោយ​បាន​ច្បាស់​លាស់​ត្រឹមត្រូវ​ តាម​សមត្ថភាព ​និង​អនុវត្ត​
កម្មវិធី​កំណែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែលមានសម្តេចតេជោសែនជាប្រមុខ​។
​ការ​ធ្វើ​កំណែ​ទម្រង់​វា​មាន​សារៈសំខាន់​ជាច្រើន​ចំពោះ​មន្ត្រី​រាជការ​ ពិសេស​គឺ​ការ​លុបបំបាត់​
ភាព​អសកម្ម ​លុប​បំបាត់​អំពើ​ពុក​រលួយ ​និង​ មាន​តម្លាភាព​ចំពោះមន្រ្តីរាជការ របស់
ខ្លួនហើយសហការជាមួយអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់  ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បី
រួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងជាពិសេសត្រូវធានា
អោយបាន​សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ៕vannak

14440970_634688896719325_6469246911894167385_n 14938156_1839750086304826_4835450286833840181_n 14956571_1839755442970957_8523868020204486967_n 14962694_1839749949638173_4831309421576788246_n 14963277_634688010052747_9144848970200817482_n 14980779_634687946719420_7490346263054785276_n 14992041_634688046719410_8593842336636999393_n 14993289_634689303385951_1654994643990947020_n 15027514_1839755576304277_8586146551268083178_n 15027805_634688830052665_6092102476272684138_n 15027940_1839750156304819_5827592114099462331_n 15032756_634688766719338_5421909894934051152_n