កំពង់ឆ្នាំង ៖មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ
ព្រះសង្ឃ សិស្សានុ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង ប្រជាពលរដ្ឋសរុប
ចំនួន៦៣៧៦នាក់ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះនៅវិមានឯករាជ្យ
ខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងពិធីមីទ្ទិញ រំលឹកខួបលើកទី៦៣ថ្ងៃបុណ្យ
ឯករាជ្យជាតិថ្ងៃ៩វិច្ឆិកា១៩៥៣ ថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៦និងទិវាកំណើតកង
យោធពលខេមរភូមមិន្ទ។ពិធីនេះប្រារព្ធក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានសន្ទរកថាស្តីពីប្រវត្
តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថា
ខួបលើកទី៦៣ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៦ នេះ ដើម្បីរំលឹកនូវព្រះ
រាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ
ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើ
ការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចដើម្បីទាមទារ ឯករាជ្យជាតិ
អោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាស
ឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣វីរៈភាពដ៏អង់អាចក្លាហាននេះគឺជា
គំរូដ៏ល្អដល់កូនខ្មែរ ក្នុងកិច្ចការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិអោយកាន់
តែមានការរីកចម្រើនទៅថ្ងៃអនាគត។
កងយោធពលខេមរភូមមិន្ទបានចាប់ផ្តើមកើតដំបូងចេញពី អនុសញ្ញាយោធា
បារាំងខ្មែរនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ ដែលអនុសញ្ញានេះបញ្ជាក់ថា ប្រទេសកម្ពុជាមានកងកម្លាំងយោធាដែលសុទ្ធតែជាខ្មែរ ដែលមានព្រះបាទ
សម្តេច ព្រះបាទនរោត្តម សីហនុ ទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពល
ខេមរភូមិមិន្ទ។ពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩ ៥៣ជាកាលបរិច្ឆេទនៃការដំណើរការផ្ទេរសមត្ថកិច្ចយោធា រវាងប្រទេសបារាំង
និងប្រទេសកម្ពុជាហើយពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ ជារយៈកាលបញ្ចប់អាទិភាពអាណានិគមនិយមបារាំងសេសនៅលើទឹកដីអតីតៈឥណ្ឌូចិន។ព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យពេញបរិបូណ៌ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមចលនាតស៊ូទាមទាររបស់កងទព័ប្រជានុរាស្ត្រគ្រប់ស្រទាប់ជាន់ថ្នាក់ក្រោយព្រះ
រាជបូជនីយកិច្ចដឹកនាំរបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតរបស់
កងយោធពលខេមរភូមមិន្ទយើងដែរ។មន្ត្រីរាការនិងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង សូមបួង
សួងអោយថ្ងៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកានិងថ្ងៃកំណើតកងយោធពលខេមរភូមមិន្ទឋិត
ក្នុងបេះដូងកូនខ្មែរជារៀងរហូតតទៅ៕ vannak