បេឡាជាតិរបបសន្តិសុខសង្គម កំពុងយកចិត្តទុកដាក់ទៅលើកម្មករនិយោជិតជាង១លាននាក់នៅក្នុងប្រទេស


កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីគោលនយោបាយថ្មីៗនិងវឌ្ឍន
ភាពរបស់បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ បណ្តុះបណ្តាល


វិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ លោកនាយករងប.ស.ស
បានពន្យល់អោយ ម្ចាស់សហគ្រាស គ្រឹះស្ថាន ជនរងគ្រោះដោយគ្រោះ
ថ្នាក់ការងារទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង យល់ពីសារៈប្រយោជន៍នៃការ
ចុះបញ្ជីការជាមួយ ប.ស.ស នៅពេលកម្មករនិយោជិតមានគ្រោះថ្នាក់ក្នុង
ពេលបំពេញកិច្ចការងារ និងផលប្រយោជន៍អ្វីខ្លះដែលជនរងគ្រោះទទួល
បានពី ប.ស.ស។

លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួង
ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ គ្រោះថ្នាក់ការងារ គឺជាគ្រោះ
ថ្នាក់ដែលកើតឡើងនៅពេលកម្មករកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស
ក្រុមហ៊ុន គ្រឹះស្ថាន និងគ្រោះថ្នាក់ពេលកម្មករទៅ និងត្រឡប់មកពីធ្វើការ។
កិច្ចប្រជុំថ្ងៃនេះមានគោលបំណង ធ្វើការផ្សព្វផ្សាយគោលនយោបាយថ្មីៗ
និងវឌ្ឍនភាពរបស់ ប.ស.ស ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់
តាវកាលិកហានិភ័យការងារជូនកម្មករនិយោជិត។ នាពេលបច្ចុប្បន្ន
ប.ស.ស មានសហគ្រាស គ្រឹះស្ថានចុះបញ្ជីកាសរុបជាង៨ពាន់សហគ្រាស
និងមានសមាជឹកសរុបប្រមាណជាង១លាននាក់ ជាពិសេសមានមន្ទីរពេទ្យ
មណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវាជូនសមាជឹក ប.ស.ស
ចំនួន៩៥ ព្រមទាំងបានផ្តល់តាវកាលិកបានជាង១១ម៉ឺននាក់ផងដែរ។ ដោយ
ឡែកអត្ថប្រយោជន៍ដែលសហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន កម្មករនិយោជិត
ទទួលបានរួមមាន ការសង្គ្រោះបន្ទាន់ ការថែទាំ ការព្យាបាល ការទទួល
បានប្រាក់បំណាច់ប្រចាំថ្ងៃការទទួលបានប្រាក់ធនលាភ និងប្រាក់វិភាជន៍
សោហ៊ុយបូជាសព តាវកាលិកឧត្តរជីវី សេវាបុននីតិសម្បទា និងការ
សម្របសម្រួលវិជ្ជាជីវៈឡើងវិញ។
លោកនាយករងបានបន្តថា៖ កិច្ចប្រជុំក្នុងថ្ងៃនេះ ផ្តោតគោលបំណងពង្រឹង
សេវាការផ្តល់តាវកាលិកហានិភ័យការងារជូនកម្មករនិយោជិត ធ្វើការផ្សព្វ
ផ្សាយគោលនយោបាយថ្មីៗ និងវឌ្ឍនភាពរបស់ ប.ស.ស និងធ្វើការចូល
រួមពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពិនិត្យតាមដាននូវកិច្ចដំណើរការ
ការអនុវត្តន៍របបសន្តិសុខសង្គ​ម ផ្នែកហានិភ័យការងារដើម្បីជាចលករ
មួយក្នុងការអភិវឌ្ឍន៍នូវការអនុវត្តកិច្ចដំណើរការផ្នែកហានិភ័យការងារ
អោយមានប្រសិទ្ធភាពខ្ពស់ទៅមុខជានិរន្តន៍។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖
ការប្រជុំនេះមានសារៈសំខាន់ណាស់ នេះជាការយកចិត្តទុកដាក់ដោះ
ស្រាយរាល់បញ្ហារបស់និយោជិត ម្ចាស់សហគ្រាស គ្រឹះស្ថាន និងជាពិសេស
ធ្វើការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តល់សេវា ក្នុងការផ្សព្វផ្សាយពីលទ្ធផល
នៃការអនុវត្តន៍ការងា​រកន្លងមក ព្រមទាំងធ្វើការផ្សព្វផ្សាយពីការបង្ការគ្រោះ
ថ្នាក់ការងារ ការយកចិត្តទុកដាក់ពីសុខភាពអនាម័យ ជាពិសេសសុវត្ថិភាព
ក្នុងពេលធ្វើដំណើរមកបំពេញភារកិច្ចរបស់បុគ្គលឹក កម្មករនិយោជិតនៅ
តាមសហគ្រាស គ្រឹះស្ថាននិងធ្វើការពង្រឹងនូវការផ្តល់សេវាដែលពាក់
ព័ន្ធនឹងការអនុវត្តន៍របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារផងដែរ៕vannak

1 2 3 4