មន្រ្តីរាជការនិងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋនាគំរប់ខួប៤ឆ្នាំ


កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងមន្រ្តីរាជការអង្គភាពជុំវិញខេត្ត
កងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សនុសិស្ស  និង ប្រជាពល


រដ្ឋប្រមាណជាង២០០នាក់ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធ
គំរប់ខួប៤ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុបន្ទាប់ពី​ព្រះ
អង្គ​យា​ង​ចូល​ទិវង្គត កាលពី​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១២និងបាន រាប់បាត
ប្រគេនព្រះសង្ឃចំនួន១០អង្គ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះ
វិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណា
ព្រះបរមរតនកោដ្ឋនាព្រឹកថៃ្ងទី១៤ខែតុលាឆ្នាំ២០១៦នៅសាលាខេត្
តកំពង់ឆ្នាំង។

បន្ទាប់ពីព្រះសង្ឃជយន្តោ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំង
ប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា
ព្រះបរមរតនកោដ្ឋរួចមក ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ
ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅរាជធានីភ្នំពេញ
ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបាន
បំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគម
បារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។បន្ទាប់មកព្រះអង្គជាព្រះប្រមុខរដ្ឋ
ព្រះអង្គមានស្នាមព្រហស្ថ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិ
មានការអភិវឌ្ឍន៍រីកចំរើនគួរអោយកត់សំគាល់។សមិទ្ធផលទាំងនោះមាន
សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យ
មិត្តភាពខ្មែរសូវៀត រោងចក្រចំរាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រតំឡើង
ត្រាក់ទ័រ និងរថយន្តធំ រោងចក្រស្កស រោងចក្រវាយនភ័ណ្ឌ រោងចក្រក្រចៅ រោង
ចក្រស៊ីម៉ង់ រោងចក្រកែវ រោងចក្រក្តាបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រ
កង់ឡាន រោងចក្រត្រីខប្រអប់ រោងចក្រផលិតជ័រកៅស៊ូ រោងចក្រវារីអគ្គិសនី និង
សមិទ្ធិផលច្រើនទៀតនៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ
ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។ព្រះអង្គបានទទួលរងគ្រោះដោយរដ្ឋប្រហារ
មិនស្របច្បាប់មួយនៅភ្នំពេញគឺជារដ្ឋប្រហារយោធាដែលមានលន់ នល់
ជាមេក្លោងនៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។ព្រះអង្គបានធ្វើព្រះរាជ
មាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃ     អង្គារ ទី១៤ ខែវិឆ្ឆិកា ឆ្នាំ១៩៩១ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គយាង
ចូលព្រះទីវង្គតនៅវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត ម៉ោងនៅ
រាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងក្រុង
ប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ។

ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងអ្នកចូលរួម
ក៏បានប្រគេនសាដកនិងបច្ច័យដល់ព្រះសង្ឃនិងបានអញ្ជើញរាប់បាត
ដល់ព្រះសង្ឃចំនួន១០អង្គដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ
ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា
ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតន
កោដ្ឋនិងចែកជូនថវិកាមួយចំនួនដល់យាយជីតាជីផងដែរ៕vannak

14696957_620056624849219_1132180800_n 14699750_620056811515867_516672549_n 14741724_620056671515881_766427444_n 14642712_620056658182549_366486347_n 14643065_620056604849221_1792679002_n 14643159_620056531515895_1282923082_n 14657756_620056464849235_898704572_n 14658183_620056858182529_78119040_n 14658332_620056668182548_773071526_n 14658339_620056581515890_1367016042_n 14658427_620056461515902_9758304_n 14658427_620056821515866_791394747_n 14686128_620056564849225_1599795152_n 14694753_620056698182545_1939479648_n 14696756_620056688182546_1123825366_n